ការយល់ព្រមដោយពេញចិត្ត ដោយបានប្រាប់ឱ្យដឹងជាមុន និងទទួលបានព័ត៌មានពេញលេញ (ការយល់ព្រមជាមុន). សៀវភៅណែនាំអំពីការអនុវត្តជាក់ស្តែងសម្រាប់រដ្ឋាភិបាល ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ពាក់ព័ន្ធនឹងលទ្ធកម្មដីធ្លី

ការធ្វើឱ្យប្រសើរនូវអភិបាលកិច្ចនៃសិទ្ធិកាន់កាប់ គឺជាកម្មវត្ថុនៃគោលការណ៍ណែនាំស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើសិទ្ធិកាន់កាប់ដីធ្លី ជលផល និងព្រៃឈើក្នុងបរិបទនៃសន្តិសុខស្បៀងជាតិ (ឬហៅថាគោលការណ៍ណែនាំ) ដែលដើរតួជាឯកសារយោង និងដាក់ចេញនូវគោលការណ៍ និងបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការអនុវត្តប្រកបដោយទំនួលខុសត្រូវ។ គោលការណ៍ណែនាំ ចែងថាការវិនិយោគដែលមានទំនួលខុសត្រូវមិនបង្កអន្តរាយ ការពារពីការដកហូតសិទ្ធិកាន់កាប់ស្របច្បាប់ និងការខូចខាតដល់បរិស្ថានព្រមទាំងការគោរពសិទ្ធិមនុស្ស។ ការណែនាំបច្ចេកទេសស្តីពីការគោរពការយល់ព្រមដោយពេញចិត្ ដោយប្រាប់ឱ្យដឹងជាមុន និងទទួលបានព័ត៌មានពេញលេញ ("ការយល់ព្រមជាមុន") (FPIC) ដាក់ចេញនូវសកម្មភាពជាក់ស្តែងសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីគោរព និងការពារ FPIC និងសម្រាប់អង្គការសង្គមស៊ីវិល អ្នកប្រើប្រាស់ដីធ្លី និងវិនិយោគិនឯកជននៅទូទាំងពិភពលោកដើម្បីអនុវត្តតាមប្រកបដោយការទទួលខុសត្រូវរបស់ពួកគេទាក់ទងនឹងFPIC ដូចដែលបានបានសម្រេចនៅក្នុង “គោលការណ៍ណែនាំ”។

Saved in:
Bibliographic Details
Main Author: 186322 FAO, Rome (Italy). Natural Resources Management and Environment Dept. eng
Format: Texto biblioteca
Language:khm
Published: Phom Phen (Cambodia) FAO 2021
Subjects:land tenure, land ownership, governance, land use, indigenous peoples’ tenure rights, human rights, guidelines,
Online Access:http://www.fao.org/3/i3496km/i3496km.pdf
Tags: Add Tag
No Tags, Be the first to tag this record!