សត្វសុខភាពល្អ កសិករសប្បាយរីករាយ!

សត្វសុខភាពល្អ កសិករសប្បាយរីករាយ! នៅពេលមានការចម្លងរោគកើតឡើង ហើយឱសថដូចជា អង់ទីប៊ីយោទិច (និងឱសថប្រឆាំងមេរោគដទៃទៀត) លែងមានប្រសិទ្ធភាព អ្នកអាចបាត់បង់សត្វទាំងអស់ របស់អ្នក ដោយសារជម្ងឺ។ វាក៏បណ្តាលឱ្យសុខភាពអ្នក និងគ្រួសារអ្នក ប្រឈមនឹងគ្រោះថ្នាក់ផងដែរ នៅពេលដែលការចម្លងរោគ អាចកើតឡើង រវាងសត្វ និងមនុស្ស។ សង្គ្រោះជីវិត និងជីវភាពរស់នៅ ដោយអនុវត្តតាមដំបូន្មានខាងក្រោម ចាប់ពីថ្ងៃនេះ! ហេតុផលសំខាន់ពីរយ៉ាង ដែលធ្វើឱ្យឱសថប្រឆាំងមេរោគមិនអាចព្យាបាល ការចម្លងរោគនោះគឺ៖ • ការព្យាបាលខុស ឬ ការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនបានត្រឹមត្រូវ។ • មេរោគដែលបង្កការចម្លង បានធន់នឹងការព្យាបាល ក្នុងដំណើរការមួយហៅថា ភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ (AMR) ។ គ្រប់ពេលដែលយើងប្រើប្រាស់ឱសថប្រឆាំងមេរោគ ដូចជាអង់ទីប៊ីយោទិច ដើម្បីព្យាបាលការ ចម្លងរោគលើមនុស្ស សត្វ និងរុក្ខជាតិ មេរោគទាំងនោះ មានឱកាសរៀនពីរបៀបធន់ទ្រាំនឹងការព្យាបាល ដែលធ្វើឱ្យវាមិនសូវមានប្រសិទ្ធភាព ក្នុងរយៈពេលណាមួយ។ AMR បាននាំទៅរកភាពបរាជ័យនៃឱសថសំខាន់បំផុតនានារបស់យើង។ កង្វះឱសថដែលមានប្រសិទ្ធភាព បានធ្វើឱ្យមនុស្ស សត្វ និងរុក្ខជាតិជាច្រើនទៀត កំពុង ប្រឈម នឹងហានិភ័យនៃការស្លាប់ដោយសារការចម្លងរោគ។ ប៉ុន្តែយើងអាចចាត់វិធានការឥឡូវនេះ ដើម្បីរក្សាឱសថប្រឆាំងនឹងមេរោគឱ្យមានប្រសិទ្ធភាព!

Saved in:
Bibliographic Details
Main Author: FAO
Format: Brochure, flyer, fact-sheet biblioteca
Language:Central Khmer
Published: FAO ; 2018
Online Access:https://openknowledge.fao.org/handle/20.500.14283/CA2348KM
http://www.fao.org/3/CA2348KM/ca2348km.pdf
Tags: Add Tag
No Tags, Be the first to tag this record!